ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមដាំកូនក្ងោកចំនួន ៨៨៤ដើម ធ្វើការដាំដុះអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីខាងមុខផ្លូវល្បឿនលឿនមកដល់រោងចក្រក្រោន

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមដាំកូនក្ងោកចំនួន ៨៨៤ដើម ធ្វើការដាំដុះអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីខាងមុខផ្លូវល្បឿនលឿនមកដល់រោងចក្រក្រោន ដែលសម្របសម្រួលដោយមន្ទីរកសិកម្មររុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាព ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ អ.ម.ត និងសិក្សានុសិស្សមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើសុំវិនិយោគទីតាំងអូរ ដើម្បីកាយធ្វើជាអាងស្តុកទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាត ចំនួន ០១កន្លែង

រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើសុំវិនិយោគទីតាំងអូរ ដើម្បីកាយធ្វើជាអាងស្តុកទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាត ចំនួន ០១កន្លែង មានទំហំផ្ទៃដី ៨ ៣៧២ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិកោះរ៉ុងសន្លឹម (២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង របស់ក្រុមហ៊ុន ស៊ុន ស្រីអូន វ៉ធើរ សឹបផ្លាយ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើរសុំរៀបចំកែលម្អសួនលើចិញ្ចើមផ្លូវសាធារណៈមានទំហំ ២ ៨៦៥០ម៉ែត្រការ៉េ

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើរសុំរៀបចំកែលម្អសួនលើចិញ្ចើមផ្លូវសាធារណៈមានទំហំ ២ ៨៦៥០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខាងមុខគម្រោងរបស់ក្រុមហ៊ុន ប៉ាន់ តាវអ៉ីនវេសម៉ិន ឯ.ក។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក សេង សំអាន

ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក សេង សំអាន អតីតនាយករងរដ្ឋបាលសាលាខេត្ត ដែលទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន នៃសព ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Song Fulong

ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Song Fulong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន (CPC) ខេត្តក្វាងទុង ជាលេខាធិការ នៃគណៈកម្មការត្រួតពិនិត្យវិន័យ CPC ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យខេត្តក្វាងទុង។

សូមអានបន្ត....