រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើសុំវិនិយោគទីតាំងអូរ ដើម្បីកាយធ្វើជាអាងស្តុកទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាត ចំនួន ០១កន្លែង មានទំហំផ្ទៃដី ៨ ៣៧២ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិកោះរ៉ុងសន្លឹម (២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង របស់ក្រុមហ៊ុន ស៊ុន ស្រីអូន វ៉ធើរ សឹបផ្លាយ។