ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្ទឹងហាវ អាណត្តិទី៤

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្ទឹងហាវ អាណត្តិទី៤ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៤។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រៃនប់ អាណត្តិទី៤

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រៃនប់ អាណត្តិទី៤ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១៥។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងព្រះសីហនុ អាណត្តិទី៤

នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងព្រះសីហនុ អាណត្តិទី៤ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធាន មន្ទីរ អង្គភាព លោក លោកស្រីចៅសង្កាត់ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៤។

សូមអានបន្ត....

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហន ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះ

សូមអានបន្ត....

ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយ លោក អ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ

ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយ លោក អ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុនយូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....