ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០២ កន្លែងបន្ថែម

គិតត្រឹមម៉ោង០៨និង៣០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០២ កន្លែងបន្ថែមទៀត ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០២ កន្លែងដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤

គិតត្រឹមម៉ោង០១និង០០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០២ កន្លែងដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០១កន្លែងបន្ថែម

គិតត្រឹមម៉ោង១០និង៥២នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០១កន្លែងបន្ថែមទៀត។ ដូច្នេះទីតាំងដែលបានសម្រេចដាក់ឱ្យដំណើរការឡើងវិញសរុបមានចំនួន៣៤កន្លែង។

សូមអានបន្ត....

សេចក្តីប្រកាសព័ត៌មានជូនម្ចាស់មន្ទីរពេទ្យឯកជន ម្ចាស់មន្ទីរពហុព្យាបាលឯកជន ម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជន

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបលោក លោកស្រីជា ម្ចាស់មន្ទីរពេទ្យឯកជន ម្ចាស់មន្ទីរពហុព្យាបាលឯកជន ម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជនជ្រាបថា ក្នុងរយៈពេលនៃឆ្លងរាលដាលជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុជិត ១ខែកន្លងមកនេះ មានអ្នកផ្ទុកវីរុសវីដ-១៩ ចំនួន ២នាក់បានទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជន។ ដោយមានការសង្ស័យ ម្ចាស់មន្ទីរពេទ្យបានអនុញ្ញាតឱ្យអ្នកជំងឺចាកចេញទៅយកសំណាកដោយខ្លួនឯង ការធ្វើបែបនេះជាហេតុបណ្តាលឱ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះដល់អ្នកដទៃផ្សេងទៀត។

សូមអានបន្ត....

លទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១

ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានអ្នកវិជ្ជមានថ្មីចំនួន០២នាក់ អ្នកជាសះស្បើយចំនួន០៨នាក់ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន៤៧នាក់ ស្រី១៩នាក់។

សូមអានបន្ត....