ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងអនុវត្តន៍យុទ្ធសាស្រ្តទីក្រុងវៃឆ្លាត(Smart city) សម្រាប់ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងអនុវត្តន៍យុទ្ធសាស្រ្តទីក្រុងវៃឆ្លាត(Smart city) សម្រាប់ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) នៃជំនួយរបស់រាជរដ្ឋាភិបាលអូស្រ្តាលីផងដែរ។

សូមអានបន្ត....

ការចុះទៅពិនិត្យទីតាំងដីឡូត៍(ដីសម្បទានសង្គមកិច្ច) ដែលត្រូវបានចែកជូនប្រជាពលរដ្ឋទាំង ១៨១ គ្រួសារ ដែលរងផលប៉ះពាល់ទាំងស្រុងពីការស្តារអូរ​ ប្រឡាយ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជាពលរដ្ឋទាំង ១៨១ គ្រួសារ ដែលរងផលប៉ះពាល់ទាំងស្រុងពីការស្តារអូរ​ ប្រឡាយ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាលើករណីគម្រោងអភិវឌ្ឍ វិស័យកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន Y SENG Co.,LTD

នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីគម្រោងអភិវឌ្ឍ វិស័យកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន Y SENG Co.,LTD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចរីភាព

សូមអានបន្ត....

ពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់ក្រុង ស្រុក

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់ក្រុង ស្រុក ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

សូមអានបន្ត....