ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងផ្តល់ថវិកាមួយចំនួនដល់កងកម្លាំងដែលឈរតាមគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ។ លោក ឡាយ សួនជៀន អគ្គកុងស៊ុលបានថ្លែងអំណរគុណចំពោះការរាប់អានប្រកបដោយអត្ថន័យនេះ និងបានបញ្ជាក់ពីគោលជំហរសារជាថ្មីថា

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម

រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមនាពេលខាងមុខ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីពិភាក្សាលើការរៀបចំវិធានការលើកទឹកចិត្ត និងវិធានការជាកញ្ចប់សម្រាប់ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីពិភាក្សាលើការរៀបចំវិធានការលើកទឹកចិត្ត និងវិធានការជាកញ្ចប់សម្រាប់ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល អញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង

នាថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល អញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង ដែលបានរៀបចំឡើងរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន រ៉ូយាល់គ្រុប ឌីវេឡុបមេន ខមភេនី នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់

សូមអានបន្ត....