ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត គណៈអភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តព្រះសីហនុ បានចូលរួមគាំទ្រ​ យ៉ាងពេញទំហឹងលេីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ដែលនាំមកនូវការរីកចម្រើននៅតំបន់ព្រំដែនកម្ពុជា។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលជួបជាមួយលោក Sun Tonghe

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលជួបជាមួយលោក Sun Tonghe នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ឆាយណាស៊ីវិល អេនជីនារីង ខនស្ត្រាក់សិន ខបភើរេសិន China Civil Engineering Construction Corporation (CCECC) ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដោយមានការចូលរួមពីគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ និងមេបុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង២៩នៃខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន ១១៦គ្រួសារ

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន ១១៦គ្រួសារ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង ស៊ីណេត មានប្រសាសន៍ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលបានចូលរួមចែកអំណោយសង្គ្រោះជូនដល់ប្រជា

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានដឹកនាំក្រុមការងារ និងសប្បុរសជន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា បានដឹកនាំក្រុមការងារ និងសប្បុរសជន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដែលមានទីតាំងស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....