ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំករណីស្នើសុំសម្របសម្រួលបើកផ្លូវមកភ្ជាប់មកផ្លូវបេតុងរបស់រដ្ឋបាលខេត្ត

ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំករណីស្នើសុំសម្របសម្រួលបើកផ្លូវមកភ្ជាប់មកផ្លូវបេតុងរបស់រដ្ឋបាលខេត្ត និងផ្តល់ការគាំទ្រដល់ការសម្រួលទីតាំងចេញចូលរថយន្តដឹកទំនិញគ្រប់ប្រភេទ ទៅតាមផ្លូវខេត្ត ដែលមានទីតាំងស្ថិតនៅភាគខាងលិចតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្ដម ដឺរិក យីប(Derek Yip) និងលោក មីន កុម្ភៈ បានដឹកនាំគណៈប្រតិភូចុះពិនិត្យគម្រោងទាក់ទងនឹងគម្រោងគណនីយភាពសង្គមនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចុះពិនិត្យគម្រោងទាក់ទងនឹងគម្រោងគណនីយភាពសង្គមនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព្រឹកថ្ងៃទីទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដឹកនាំដោយលោកឧត្តមនាវីត្រី Michael John Harris ប្រធានគណៈប្រតិភូ និងជាមេបញ្ជាការទី៧ Indopacific Endvor បានដឹកនាំនាវា HMAS PERTH-FFH 157 (Anzac Class FFH) មកបំពេញទស្សនកិច្ចព្រះរាជាណាចក្រកម្ពជារយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

សូមអានបន្ត....