ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម ដែលមានទីតាំងនៅ ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង ដែលជាអំណោយរបស់សមាគមជប៉ុន-កម្ពុជាជូនដល់រដ្ឋបាលខេត្តព្រះសីហនុ

រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង ដែលជាអំណោយរបស់សមាគមជប៉ុន-កម្ពុជាជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គីភ័យជណ្តើរវែងនេះ មានការចូលវរួមពីឯកឧត្តម តាកាហាស្សិ ហ្វូមីអាគិ ប្រធានសមាគមជប៉ុន-កម្ពុជា ជាអតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ព្រមទាំងសហការី។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)

រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានសមាជិក សមាជិការចូលរួម ៣០០នាក់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Willian Chandarith Oungចូលជួបសម្តែងការគួសម

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Willian Chandarith Oung ប្រធានសមាគមអាណិកជនខ្មែរ ទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិកដឹកនាំដោយចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ។ លោក Willian Chandarith Oung ប្រធានសមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក បានថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្ត ដែល

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីប្រជាពលរដ្ឋទទួលបានដីអំណោយពីរដ្ឋ ទំហំលើស ២០០០ម៉ែត្រការ៉េ សំរាប់ដីលំនៅដ្ឋាន

រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីប្រជាពលរដ្ឋទទួលបានដីអំណោយពីរដ្ឋ ទំហំលើស ២០០០ម៉ែត្រការ៉េ សំរាប់ដីលំនៅដ្ឋាន និងទំហំលើស ៥០០០០ម៉ែត្រការ៉េ ចំពោះដីកសិកម្មដែលមិនអាចបំពេញទំរង់បែបបទ ក្នុងដំណើរការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងស្រុកកំពុងសីលា។

សូមអានបន្ត....