ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សូមអបអរសាទរ ក្រុងព្រះសីហនុ ជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ក្រុងខណ្ឌទាំង៧ ដែលទទួលបានផ្ការំដួល៣ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ (២០២២~២០២៥)

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី

កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះមានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាព តំណាងភាគីពាក់ព័ន្ធ តំណាងបងប្អូនប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន បុរី វីអាយភី។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពីការប្រគុំតន្ត្រី ស្មាតថប៥០ ខនសឺត

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពីការប្រគុំតន្ត្រី ស្មាតថប៥០ ខនសឺត តាមសំណើរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ហង្សមាស ដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៣ខាងមុខ។ លោក អភិបាលរង បានធ្វើការណែនាំឱ្យក្រុមហ៊ុនម្ចាស់សំណើយកចិត្តទុកដាក់ជាពិសេស និងមានទំនួលខុសត្រូវខ្ពស់លើការគ្រប់គ្រងអនាម័យបរិស្ថាន

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប អំពីករណីប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប អំពីករណីប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានការពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះ ពិនិត្យករណីបង្ហូរទឹកកខ្វក់ចូលព្រែកទឹកសាប នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះ ពិនិត្យករណីបង្ហូរទឹកកខ្វក់ចូលព្រែកទឹកសាប នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការចុះត្រួតពិនិត្យនេះ មានគោលបំណង ផ្ទៀងផ្ទាត់កិច្ចការងាររបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងការកែលម្អចំណុចខ្វះខាត ទោះបីជាតំបន់

សូមអានបន្ត....