ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Willian Chandarith Oung ប្រធានសមាគមអាណិកជនខ្មែរ ទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិកដឹកនាំដោយចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ។
លោក Willian Chandarith Oung ប្រធានសមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក បានថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបពិភាក្សាគ្នា ក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាពជាខេត្តក្រុងសម្ព័ន្ធមេត្រីភាព នេះជាលើកទីពីរ ដែលប្រតិភូទីក្រុងស៊ីអាថុល បានមកបំពេញទស្សនកិច្ច និងបានចូលពិភាក្សាគ្នា ដើម្បីបង្កើនភាពស្និតស្នាលយោគយល់គ្នា និងមានគម្រោងដោះដូទស្សនកិច្ចរវាងប្រតិភូខេត្តព្រះសីហនុផងដែរ។
ក្នុងឱកាសនោះលោក ក៏បានជំរាបជូនឯកឧត្តមអភិបាលខេត្តនាឆ្នាំកន្លងមក ក្រុមគ្រូពេទ្យទីក្រុងស៊ីអាថុល បានមកពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់បានចំនួនពីរដងរួចមកហើយ សង្ឃឹមថា នៅពេលខាងមុខនិងមានក្រុមគ្រូពេទ្យនិងមកជួយពិនិត្យជំងឺជូនប្រជាពលរដ្ឋខេត្តព្រះសីហនុបន្តទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍លោកប្រធានសមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក ដែលបានមកទស្សនកិច្ចនៅទឹកដីនៃខេត្តព្រះសីហនុ ជាលើកទីពីរ ដើម្បីបង្កើនភាពស្និតស្នាលរវាងខេត្ត ក្រុង នៃប្រទេសទាំងពីរកាន់តែប្រសើរបន្ថែមទៀតនាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឱ្យលោកប្រធានសមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុល ៖
ទី១.ដឹកនាំក្រុមគ្រូពេទ្យមកជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងអំឡុងខែ៥ ឬខែ៦ខាងមុខ ដែលជាពេលវេលាសមស្របណាមួយដែលអាចធ្វើទៅបាន
២.ទាក់ទងនិងវិស័យអប់រំ យើងអាចទទួលសិស្សមកពីទីក្រុង ស៊ីអាថុល ដែលចង់មកស្វែងយល់ និងចែករំលែកបទពិ សោធន៍ឱ្យគ្នាទៅវិញទៅមករវាងសិស្សខេត្តព្រះសីហនុ
។ ព្រោះទិសដៅរបស់និងគោលនយោបាយរបស់រដ្ឋាភិបាលបង្កើនបច្ចេកវិទ្យាសម្រាប់យុវជនបន្តវេន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុ ខ្វះក្រុមគ្រូពេទ្យជំនាញ ធ្វើឱ្យលំហូវិស័យសុខភាពសាធារណរបស់កម្ពុជា ចេញទៅពិនិត្យព្យាបាលជំងឺនៅក្រៅប្រទេសមានចំនួនច្រើន។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល បានរៀបចំ ផែនការមេប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយផ្តោតសំខាន់លើឧស្សាហកម្មធុនស្រាល និងធុនធ្ងន់ ដើម្បីកំណើនសេដ្ឋកិច្ចសងហគម និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះលោកប្រធានសមាគមអនិកជនខ្មែរនៅទីក្រុងស៊ីអាថុល ក៏បានប្រគល់លិខិតរបស់អភិបាលក្រុងស៊ីអាថុលជូនដល់អភិបាលខេត្តផងដែរនិងសូមអញ្ជើញអភិបាលខេត្តដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅទីក្រុងស៊ីអាថុល នៅពេលណាសមស្របណាមួយ។