ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សាខា ក.ប.ប ខេត្តព្រះសីហនុ ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើសកម្មភាព ចុះយកគំរូផលិតផលម្ហូបអាហារ (សាច់ បន្លែ និងជ្រក់) ចំនួន ១៨គំរូ

កាលពីថ្ងៃទី០៩-១០ ខែកក្កដា ឆ្នាំ២០២៤ សាខា ក.ប.ប ខេត្តព្រះសីហនុ ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើសកម្មភាព ចុះយកគំរូផលិតផលម្ហូបអាហារ (សាច់ បន្លែ និងជ្រក់) ចំនួន ១៨គំរូ និងផ្សព្វផ្សាយ Flyer ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារនិង CCF Complaint App ជូនដល់អាជីវករលក់ដូរតាមផ្សារ តាមផ្ទះ ហាងលក់ភេសជ្ជៈ និងអាហារដ្ឋាន បានចំនួន ៥០ផ្ទាំង។ ជាលទ្ធផល ពុំបានរកឃើញទំនិញម្ហូបអាហារ មានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងថ្នាំកសិកម្មលើសកំរិតកំណត់នោះទេ។

សូមអានបន្ត....

ឯកឧត្តម តឹក រ៉េត សំរេច និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញបើកសិក្ខាសាលាស្តីពី «សេចក្តីព្រាងចុងក្រោយប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់និងប្លង់មេប្រព័ន្ធបង្ហូរទឹកក្នុងតំបន់ជុំវិញទីតាំងអាកាសយានដ្ឋាន

ព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម តឹក រ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «សេចក្តីព្រាងចុងក្រោយប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់និងប្លង់មេប្រព័ន្ធបង្ហូរទឹកក្នុងតំបន់ជុំវិញទីតាំងអាកាសយានដ្ឋានដីតំបន់បឹងធំកង្កែបអន្តជាតិខេត្តព្រះសីហនុ»។

សូមអានបន្ត....

សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជានេសាទនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ

សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជានេសាទនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ឱ្យបានជ្រាបថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ បានព្យាយាមទាក់ទងទៅបងប្អូនជាច្រើនលើក ប៉ុន្តែមិនអាចទំនាក់ទំនងបាន។ អាស្រ័យហេតុនេះសូមប្រជានេសាទដែលមានឈ្មោះក្នុងតារាងដូចភ្ជាប់ជូនខាងក្រោម សូមអញ្ជើញមកអង្គភាពច្រកចេញចូលតែមួយ ដើម្បីទទួលបណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យនាវា។

សូមអានបន្ត....

នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំចូលរួមធ្វើសន្និសីទ្ធសារព័ត៌មាន និងធ្វើបទបង្ហាញស្តីពី សមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្ត នៅក្រសួងមហាផ្ទៃ។

 

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យគណៈប្រតិភូ នៃសមាគមមិត្តភាពកម្ពុជា-ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យគណៈប្រតិភូ នៃសមាគមមិត្តភាពកម្ពុជា-ឡាវ ដឹកនាំដោយ ឯកឧត្តម ខាំបៃ ដាំឡាត់ អនុប្រធានរដ្ឋសភា នៃ ប.ស.ស ឡាវ សមាជិកមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមអានបន្ត....