កាលពីថ្ងៃទី០៩-១០ ខែកក្កដា ឆ្នាំ២០២៤ សាខា ក.ប.ប ខេត្តព្រះសីហនុ ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើសកម្មភាព ចុះយកគំរូផលិតផលម្ហូបអាហារ (សាច់ បន្លែ និងជ្រក់) ចំនួន ១៨គំរូ និងផ្សព្វផ្សាយ Flyer ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារនិង CCF Complaint App ជូនដល់អាជីវករលក់ដូរតាមផ្សារ តាមផ្ទះ ហាងលក់ភេសជ្ជៈ និងអាហារដ្ឋាន បានចំនួន ៥០ផ្ទាំង។ ជាលទ្ធផល ពុំបានរកឃើញទំនិញម្ហូបអាហារ មានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងថ្នាំកសិកម្មលើសកំរិតកំណត់នោះទេ។
ក្នុងនោះក្រុមការងារបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្តិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រេីប្រាស់ CCF Complaint App ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅ អនុវិទ្យាល័យអូរចំណារ ស្ថិតនៅភូមិបត់គគិរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។