ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យតំបន់ទេសចរណ៍ធម្មជាតិអូរបីជាន់

ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យតំបន់ទេសចរណ៍ធម្មជាតិអូរបីជាន់ ស្ថិតនៅភូមិព្រែកស្វាយ និងចុះពិនិត្យសហគមអេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ស្ថិតនៅភូមិដើមថ្កូវសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រះវិហានៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រះវិហានៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ព្រះវិហារនេះជាការផ្ដួចផ្ដើមសាងសង់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានរៀបចំក្រុង

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីកិច្ចប្រជុំវាយតម្លៃ បុរេលក្ខណសម្បត្តិអ្នកទទួលការសម្រាប់ការចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីកិច្ចប្រជុំវាយតម្លៃ បុរេលក្ខណសម្បត្តិអ្នកទទួលការសម្រាប់ការចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយកទីចាត់ការផែនការ និងវិនិយោគ លោក លោកស្រីមេឃុំ ចៅសង្កាត់ ដែលធ្លាប់មានបទពិសោធន៏ក្នុងការធ្វើរង្វាយតម្លៃក្រុមហ៊ុនឯកជន នៅក្នុងខេត្តព្រះសីហនុ សរុបចំនួន ១០រូប។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារជូនកុមារកំព្រាបុរីកុមាកំព្រាខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារជូនកុមារកំព្រាបុរីកុមាកំព្រាខេត្តព្រះសីហនុ ចំនួន ២៣នាក់ ស្រី ១៤នាក់ មានដូចជា ប៊ីហ្គឺរ ភ្លៅមាន់បំពង ឈីសបំពង តំឡូងបារាំងបំពង និងភេសជ្ជៈនៅផ្សារទំនើប FURI ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងស្រាបៀរ ទឹកផ្លែឈើ ទឹកសុទ្ធជូនកងកម្លាំងកងរាជអាវុធហត្ថខេត្ត

ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងស្រាបៀរ ទឹកផ្លែឈើ ទឹកសុទ្ធជូនកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រុមការងារពន្លត់អគ្គិគភ័យស្នងការដ្ឋាននគរបាលខេត្ត អង្គភាព ៧១១ និងកំពង់ផែក្រុងព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នៅទីបញ្ជាការកថរាជអាវុធហត្តខេត្ត និងនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ស្ថិតនៅក្រុងព្រះសីហនុ។

សូមអានបន្ត....