ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការដឹកជញ្ជូនចិន-កម្ពុជា ប្រកបដោយទេពកោសល្យ ក្រោមប្រធានបទ «ការសាងសង់ និងការអភិវឌ្ឍផ្នែកដឹកជញ្ជូនឌីជីថល»

រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការដឹកជញ្ជូនចិន-កម្ពុជា ប្រកបដោយទេពកោសល្យ ក្រោមប្រធានបទ «ការសាងសង់ និងការអភិវឌ្ឍផ្នែកដឹកជញ្ជូនឌីជីថល»ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរពាក់ព័ន្ធ តំណាងអាកាសយានដ្ឋានអន្តរជាតិ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសមាគមនភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំដោយលោក Wang Mingyu (វ៉ាង មីងយូ)

រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំដោយលោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលរងក្រុងព្រះសីហនុ ប្រធានមន្ទីរពាក់ព័ន្ធ និងលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពីការពង្រឹងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS)

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពីការពង្រឹងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូថ្នាក់ក្រោមជាតិមកពីប្រទេសចំនួន៥ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន ព្រមទាំងដៃគូអភិវឌ្ឍន៍អន្តរជាតិសរុបចំនួន ៤៧រូប នៅសណ្ឋាគារអុិនធើខនធីនែនថល ទីក្រុងបាងកក ប្រទេសថៃ។

សូមអានបន្ត....

សារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ

សារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ

សូមអានបន្ត....