នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពីការពង្រឹងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូថ្នាក់ក្រោមជាតិមកពីប្រទេសចំនួន៥ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន ព្រមទាំងដៃគូអភិវឌ្ឍន៍អន្តរជាតិសរុបចំនួន ៤៧រូប នៅសណ្ឋាគារអុិនធើខនធីនែនថល ទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងកិច្ចពិគ្រោះយោបល់នេះលោកអភិបាលរង បានចូលរួមជាធាតុចូលពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាពការងារ កិច្ចការអភិវឌ្ឍ ការប្រើប្រាស់ធនធានឱ្យចំគោលដៅ និងការរៀបចំផែនការប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ដែលភាពសុីគ្នា និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ បន្ថែមពីលើនេះ លោកអភិបាលរងបានឆ្លៀតយកឱកាសនេះ លើកឡើងពីសក្តានុពលនៃការវិនិយោគ ក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍នៃខេត្តព្រះសីហនុ ទស្សនវិស័យ និងគោលដៅអភិវឌ្ឍក្នុងភាពជាដៃគូនៃបណ្តាប្រទេសជាសមាជិកGMS លើកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនផងដែរ។