ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

គណៈប្រតិភូខេត្តព្រះសីហនុដឹកនាំដោយ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ចូលរួមសិក្ខាសាលា ស្តីពីការដឹកជញ្ជូនចិន-កម្ពុជា ប្រកបដោយទេពកោសល្យខ្ពស់ ក្រោមប្រធានបទ«ការសាងសង់ និងការអភិវឌ្ឍផ្នែកដឹកជញ្ជូនឌីជីថល» នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការផ្តល់ព័ត៌មានជូនអតិថិជនដែលបានទិញផ្ទះនៅក្នុងគម្រោងបុរី វី អាយ ភី ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបន្តអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ

សេចក្តីជូនដំណឹង ស្តីពីការផ្តល់ព័ត៌មានជូនអតិថិជនដែលបានទិញផ្ទះនៅក្នុងគម្រោងបុរី វី អាយ ភី ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបន្តអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីជលសារ កោះរ៉ុង

រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីជលសារ កោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុណ្យកឋិនទាន បានរៀបចំក្រុងពាលី នមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅគេហដ្ឋានឯកឧត្តមអភិបាលខេត្ត ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមទំនៀមទំលាប់ប្រពៃណី។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ រួមជាមួយ ឯកឧត្តម បួន សារៈមុនី និងអ្នកឧកញ៉ា លឹម ហេង បានអញ្ជើញចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃកំពង់ផែឡុងប៊ិច (Long Beach Port)

នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុរួមជាមួយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការសម្របសម្រួលពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានអញ្ជើញចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃកំពង់ផែឡុងប៊ិច (Long Beach Port) ដើម្បីស្វែងយល់អំពីដំណើរការ និងប្រតិបត្តិការកំពង់ផែ ព្រមទាំងសិក្សាលទ្ធភាពធ្វើសហប្រតិបត្តិការជាមួយវិស័យឯកជនកម្ពុជា។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញលិខិតបង្គាប់ការឱ្យក្រុមការងារដែលដឹកនាំដោយលោក អ៉ី សុខឡេង អភិបាលរងខេត្ត ចុះស្រាវជ្រាវករណីវាយរបងថ្មមួយកន្លែង

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញលិខិតបង្គាប់ការឱ្យក្រុមការងារដែលដឹកនាំដោយលោក អ៉ី សុខឡេង អភិបាលរងខេត្ត ចុះស្រាវជ្រាវករណីវាយរបងថ្មមួយកន្លែង បង្កើតឱ្យមានអំពើហិង្សា ដែលឈានដល់ការចាប់មនុស្សចំនួន ០២នាក់ ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....