ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ តំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងរោងចក្រកែច្នៃស្បែកសត្វ ខេត្ដព្រះសីហនុ

នាថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងរោងចក្រកែច្នៃស្បែកសត្វ នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត និងស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងបរិស្ថាន។

សូមអានបន្ត....

អបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ។

សូមអានបន្ត....

ពិធីប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន

ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ពិធីប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៣២អនក្រ.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការសម្រេចតែងតាំងលោកស្រី ម៉ាក់ សំណាង ឋានន្តរសក្តិ៍វរមន្ត្រីថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបជាមួយប្រតិភូអ្នកសារព័ត៌មានចិន

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបជាមួយប្រតិភូអ្នកសារព័ត៌មានចិន ដែលអញ្ជើញមកធ្វើការសិក្សាស្វែងយល់ពីសក្តានុពល ក្នុងការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ តំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង

នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដែលដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សូមអានបន្ត....