Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ តំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងរោងចក្រកែច្នៃស្បែកសត្វ ខេត្ដព្រះសីហនុ

លោក ឡុង ឌីម៉ង់ តំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងរោងចក្រកែច្នៃស្បែកសត្វ ខេត្ដព្រះសីហនុ

នាថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងរោងចក្រកែច្នៃស្បែកសត្វ នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត និងស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងបរិស្ថាន។

អង្គប្រជុំទាំងមូលបាន ពិភាក្សា ផ្ដល់មតិយោបល់យ៉ាងផុសផុល ក្នុងគោលបំណងផ្តល់ធាតុចូលធ្វើយ៉ាងណាបង្ការហានិភ័យនានាដែលអាចកើតមាន​ឡើង ព្រមទាំងកាត់បន្ថយការប៉ះពាល់បរិស្ថានឱ្យបានជាអតិបរមា ជាមួយគ្នានឹងការសម្រួលដល់ដំណើរការរបស់ក្រុមហ៊ុន។