ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្តស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សួង ម៉េងឡុង រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្តស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដោយមានការចូលរួមពីប្រតិភូក្រសួង និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ។

សូមអានបន្ត....

ការអញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ

រសៀលថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនិងលោកឧកញ៉ាជាសប្បុរសជន។

សូមអានបន្ត....

ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” Sport Tourism Valentine’s Race in Preah Sihanouk Province នៅតាមបណ្តោយឆ្នេរ សមុទ្រក្រុងព្រះសីហនុ

ព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធខ្មែរកីឡាទោចក្រយាន្ត និងរដ្ឋបាលខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” Sport Tourism Valentine’s Race in Preah Sihanouk Province នៅតាមបណ្តោយឆ្នេរ សមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យ ជាពិសេសផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុដល់ទេសចរក្នុងស្រុក និងទេសចរបរទេសមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនៅពេលខាងមុខ។ នៅក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ជិះកង់នៃក្តីស្រឡាញ់ នេះមានអ្នកចុះឈ្មោះចូលរួមប្រកួតសរុបចំនួនន ៣៥១រូប ក្នុងខេត្តព្រះសីហនុ និងមកពីតាមបណ្តារាជធានី-ខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមទាំងភ្ញៀវទេសចរបរទេសផងដែរ។

សូមអានបន្ត....

កិច្ចប្រជុំជាមួយអ្នកសារពត៌មានប្រចាំខេត្តព្រះសីហនុ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ “ជិះកង់នៃក្តីស្រឡាញ់” ថ្ងៃទី១៤ខែកុម្ភ: ឆ្នាំ២០២១

ព្រឹកថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះ សីហនុ ដឹកនាំកិច្ចប្រជុំជាមួយអ្នកសារពត៌មានប្រចាំខេត្តព្រះសីហនុ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ “ជិះកង់នៃក្តីស្រឡាញ់” ថ្ងៃទី១៤ខែកុម្ភ: ឆ្នាំ២០២១ ដែលមានកីឡាករចូលរួមប្រមាណពី៣០០ទៅ ៥០០នាក់ដែលមកពីខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរណ៍សម្រាប់ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ «ជិះកង់នៃក្តីស្រឡាញ់» នៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ (មាន៣ភាសា : ភាសាខ្មែរ អង់គ្លេស និងចិន)

សូមអានបន្ត....