Home / ព័ត៌មានទូទៅ / ឯកឧត្តម ទឹង គឹមហេង និងលោក សាមុត សុធារិទ្ធ បានអញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤

ឯកឧត្តម ទឹង គឹមហេង និងលោក សាមុត សុធារិទ្ធ បានអញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤

ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ទឹង គឹមហេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សាឃុំ ពិធីនេះប្រារព្ធធ្វើនៅវត្តព្រៃនប់ ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ មានសំណួរផ្ទាល់មាត់ ចំនួន៦ នាក់ មានដូចជា (សាងសង់ផ្លូវ លូ ស្ពាន បញ្ហាដីធ្លី បញ្ហាចរាចរណ៍ អនាម័យបរិស្ថាន បញ្ហាបណ្ណសមធម៌ ទឹកស្អាត និងកសិកម្ម) និងទទួលបានសំបុត្រចំនួន១៥ សរុបទាំងអស់២១ ដែលបានយកមកដោះស្រាយ។