ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង និងប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងព្រះសីហនុ

ព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង និងប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងព្រះសីហនុ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ប្រធានលទ្ធកម្មសាលាក្រុងព្រះសីហនុ ប្រធានការិយាល័យសាធារណៈការ និងដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងក្រុងព្រះសីហនុ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសាលាក្រុងសាលាក្រុងព្រះសីហនុ។

សូមអានបន្ត....

ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសជាបេក្ខភាព ចូលរួមវាយតម្លៃទីក្រុងស្អាតឆ្នាំ២០២១

សូមជម្រាបជូនថា ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសជាបេក្ខភាព ចូលរួមវាយតម្លៃទីក្រុងស្អាតឆ្នាំ២០២១ ដែលបានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានយ៉ាងល្អ។ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមវាយតម្លៃដល់បេក្ខភាពក្រុង ព្រះសីហនុ និងក្រុងកោះរ៉ុង ដោយចុចទៅលើប៊ូតុង “ពេញចិត្ត” ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍តាមក្រុង ខណ្ឌ ដែលលោកអ្នកបានធ្លាប់បានប្រើប្រាស់សេវាកម្ម (បញ្ជាក់លោកអ្នកអាចវាយតម្លៃលើសពីមួយដង) តាមរយៈស្កេនកូដ (QR Code) ឬចុចតំណរខាងក្រោមនេះ៖ http://cambodiacleancity.gov.kh/kh/tourismsafetymeasure

សូមអានបន្ត....

កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ ‍‍«ជិះកង់នៃក្តីស្រឡាញ់»

ព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ ‍‍«ជិះកង់នៃក្តីស្រឡាញ់» ការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវថ្មីទាំង៣៤ខ្សែ និងពិធីបុណ្បសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍ ក្រសួងដែនដីនគរូប នីយកម្មសំណង់ និងសុរិយោដី អភិបាលក្រុងស្រុក និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ។

សូមអានបន្ត....

សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍សម្រាប់ព្រឹត្តិការណ៍ កីឡាទេសចរណ៍តំបន់ឆ្នេរ « ជិះកង់នៃក្តីស្រឡាញ់ » នៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ

សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍សម្រាប់ព្រឹត្តិការណ៍ កីឡាទេសចរណ៍តំបន់ឆ្នេរ « ជិះកង់នៃក្តីស្រឡាញ់ » នៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ

សូមអានបន្ត....

ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយ សហព័ន្ធខ្មែរកីឡាទោចក្រយានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ។

សូមអានបន្ត....