ព្រឹកថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះ សីហនុ ដឹកនាំកិច្ចប្រជុំជាមួយអ្នកសារពត៌មានប្រចាំខេត្តព្រះសីហនុ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ “ជិះកង់នៃក្តីស្រឡាញ់” ថ្ងៃទី១៤ខែកុម្ភ: ឆ្នាំ២០២១ ដែលមានកីឡាករចូលរួមប្រមាណពី៣០០ទៅ ៥០០នាក់ដែលមកពីខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
លោក ម៉ាង ស៊ីណេត មានប្រសាសន៍ជូនបងប្អូនសារព័ត៌មានឱ្យចូលរួមក្នុងការផ្តិតយករូបភាពនៅតាមគោលដៅទាំង ១៧ ចំណុចរួមមាន ÷
ទី១. គោលដៅវេទិកា
ទី២.គោលដៅចំណុចចាប់ផ្ដើម
ទី៣.គោលដៅអូរឈើទាល ២
ទី៤.គោលដៅពយ៣៩
ទី៥.គោលដៅស្ពានសែនត្រជាក់ចិត្ត
ទី៦.គោលដៅដើមឈើចាំស្នេហ៍
ទី៧.គោលដៅខ្មែរធ្វើបាន
ទី៨.គោលដៅព្រះថោងនាងនាគ
ទី៩.គោលដៅផ្លូវ៨៣៥ និងវិថីសែនជ័យ
ទី១០.គោលដៅកែងវិថី ៣០០ និងងវិថីមិត្តភាព
ទី១១.គោលដៅរង្វង់មូលតោ២
ទី១២.គោលដៅមុខស្នងការដ្ឋាននគរបាលខេត្ត
ទី១៣.គោលដៅឆ្នេរថ្មី
ទី១៤.គោលដៅស៊ីហ៊ូ
ទី១៥.គោលដៅអន្ទង់អាំង២ធ្នូ
ទី១៦.គោលដៅកន្ទុយនាគ
ទី១៧.គោលដៅពយ៣៩
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយ សហព័ន្ធខ្មែរកីឡាទោចក្រយាន និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ។
វិញ្ញាសាកីឡាជិះកង់រួមមាន ៖
១. ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល-ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូឈើទាលវិញ។
២. “Fun Ride” ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី ២៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល-ទៅឆ្នេរអូរត្រេះ រួចត្រឡប់កមឆ្នេរអូរឈើទាលវិញ។
៣. “Family Couple Ride” ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។