ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សូមអរគុណ លោក ធូ ឆៃលុយ មានអាស័យដ្ឋានបច្ចុប្បន្ន ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាប្រជានេសាទទី១ ដែលបានមកចុះបញ្ជីសម្គាល់នាវានេសាទ

សូមអរគុណ លោក ធូ ឆៃលុយ មានអាស័យដ្ឋានបច្ចុប្បន្ន ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាប្រជានេសាទទី១ ដែលបានមកចុះបញ្ជីសម្គាល់នាវានេសាទ និងសៀវភៅត្រួតពិនិត្យបច្ចេកទេសទូកនេសាទ(ឆៀក)នៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ ហើយបានមកទទួលប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យបច្ចេកទេសទូកនេសាទ(ឆៀក) ដើម្បីទៅប្រើប្រាស់តាមតម្រូវការរួចហើយ។ សូមជូនពរលោក ធូ ឆៃលុយ មានសុខភាពល្អ និងប្រកបអាជីវកម្មដោយទទួលបានផលនេសាទច្រើន។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន និងលោកជំទាវ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក នូចាន់ សារឿន

នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក នូចាន់ សារឿន ដែលទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋាន នៃសពស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងងលោក ឯម ភាព ដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៣

ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការបើកចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ស្តីពីការបើកចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ

សូមអានបន្ត....

ខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣

ខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣

សូមអានបន្ត....