ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឱ្យបាន ជ្រាបថា នៅវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំ អុជកាំជ្រួចចំនួន ២កន្លែងមានរយៈពេល ៦នាទី នៅឆ្នេរខាងក្រោយសណ្ឋាគារស៊ីហ៊ូ រីស៊ត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ និងឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន មានិត

ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន មានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន ស្រាវជ្រាវ ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមអានបន្ត....

អបអរសាទរ ខួបលើកទី១៧ ទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា ២០០៧ – ៣១ កក្កដា ២០២៤

វាចានួននាង អបអរសាទរ ខួបលើកទី១៧ ទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា ២០០៧ – ៣១ កក្កដា ២០២៤ សូមទស្សនា និងសណ្ដាប់នូវវាចារបស់ នួននាង ឆ្លើយតបនឹងវីរភាពរបស់មន្ត្រីឧទ្យានុរក្សក្នុងបុព្វហេតុការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិរបស់យើង

សូមអានបន្ត....

ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេស និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការ អនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ជាថ្ងៃទី១ នៃកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតអាស៊ាន លើកទី៧ (SEVENTH ASEAN SMART CITIES NETWORK) ឆ្នាំ២០២៤

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ជាថ្ងៃទី១ នៃកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតអាស៊ាន លើកទី៧ (SEVENTH ASEAN SMART CITIES NETWORK) ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេ្យប្រជាមានិតឡាវ បានសម្រេចដាក់បេក្ខភាពក្រុងព្រះសីហនុ ចូលជាសមាជិកនៃ បណ្តាញទីក្រុងឆ្លាតអាស៊ាន ជាផ្លូវការ ក្រោមការចង្អុលបង្ហាញ និងសម្របសម្រួលពីគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត នៃក្រសួង

សូមអានបន្ត....