នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាទឹកបរិសុទ្ធចំនួន ២០០យួរ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអរគុណជូនចំពោះសមាគមអតីតសិស្ស និស្សិតនៅកម្ពុជា ជាទឹកបរិសុទ្ធចំនួន ២០០យួរ ដែលបាននាំយកទឹកបរិសុទ្ធឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តព្រះសីហនុ សូមជូនពរលោកប្រធាន និងសហការីសមាគមអតីតសិស្ស និស្សិតនៅកម្ពុជា ទទួលបាននូវពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។