ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយលោកស្រី Liu Yanlingអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយលោកស្រី Liu Yanling អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ សូមស្វាគមន៍ប្រតិភូខេត្តហៃណាន ប្រទេសចិន ដែលមកទស្សនកិច្ចទឹកដីខេត្តតំបន់ឆ្នេរ ដើម្បីពង្រឹង

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុចូលរួមការតាំងពិព៍រណ៌ចិន-អាស៊ានលើកទី២១

កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុចូលរួមការតាំងពិព៍រណ៌ចិន-អាស៊ានលើកទី២១ ក្រោមមូលបទ <<ការលើកកម្ពស់មិត្តភាពស្មោះត្រង់រួមគ្នា អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាបន្នក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បី

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌប្រពៃណីខ្មែរ។

សូមអានបន្ត....

ឯកឧត្តម នៅ បោនន័រ និងលោក សាមុត សុធារិទ្ធ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចុះប្រមូលទិន្នន័យស្រាវជ្រាវបឋមស្តីពីពិពិធកម្ម ទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នៅ បោនន័រ សមាជិកអចិន្ត្រៃយ៍ និងជាអនុប្រធានប្រចាំការក្រុម ការងារស្រាវជ្រាវពិពិធកម្មទេសចរណ៍ ក.ស.វ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចុះប្រមូលទិន្នន័យស្រាវជ្រាវបឋមស្តីពីពិពិធកម្ម ទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ Video Conference

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....