ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នៅ បោនន័រ សមាជិកអចិន្ត្រៃយ៍ និងជាអនុប្រធានប្រចាំការក្រុម ការងារស្រាវជ្រាវពិពិធកម្មទេសចរណ៍ ក.ស.វ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចុះប្រមូលទិន្នន័យស្រាវជ្រាវបឋមស្តីពីពិពិធកម្ម ទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។