ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីសម្រេច ស្តីពីការដាក់សណ្ឋាគារ សាកាណា (SAKANA HOTEL) ស្ថិតនៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាកន្លែងព្យាបាលអ្នកជំងឺកូវី៥-១៩ នៅខេត្តព្រះសីហនុ

សេចក្តីសម្រេច ស្តីពីការដាក់សណ្ឋាគារ សាកាណា (SAKANA HOTEL) ស្ថិតនៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាកន្លែងព្យាបាលអ្នកជំងឺកូវី៥-១៩ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ការសម្រេចបិទទីតាំងចំនួន ៣ បន្ថែមទៀត ដែលមានការពាក់ព័ន្ធទៅនិងអ្នកកូវីដ-១៩

បច្ចុប្បន្នភាព៖ គិតត្រឹមម៉ោង១២ និង០០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងសម្រេចបិទទីតាំងចំនួន ៣ បន្ថែមទៀត ដែលមានការពាក់ព័ន្ធទៅនិងអ្នកកូវីដ-១៩ ដូច្នេះសណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ផ្សារទំនើប មន្ទីរពេទ្យឯកជន ដែលត្រូវបានបិទមានចំនួន ៣២កន្លែង ក្រោយរកឃើញថាមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។

សូមអានបន្ត....

ការយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២៨ឆ្នាំម្នាក់ នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ)

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២៨ឆ្នាំម្នាក់ នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។

សូមអានបន្ត....

ការបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ជាពិសេសតាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈជាដើម និងត្រូវបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋត្រូវពាក់ម៉ាស និងវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍មូលដ្ឋាន និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមកលោកស្រី ផល ម៉ូលីកា ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ៨៨១១ ស្ថិតនៅផ្លូវលេខ៧០៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ជម្រាបមកលោកស្រី ផល ម៉ូលីកា ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ៨៨១១ ស្ថិតនៅផ្លូវលេខ៧០៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....