Home / ព័ត៌មានទូទៅ / ការបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ

ការបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ជាពិសេសតាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈជាដើម និងត្រូវបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋត្រូវពាក់ម៉ាស និងវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍មូលដ្ឋាន និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ។

-៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែងនិងអនុវត្តឱ្យបានគ្រប់គ្នាចំណុចបីប្រការនេះ វាមានសារ:សំខាន់ណាស់ ដូច្នេះទើបយើងអាចយកឈ្នះលើកូវីដ-១៩ បានជោគជ័យ។)
-៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕