ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ​និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាននាំយកទៀនព្រះវស្សា និងទេយ្យទានវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តចំនួន ១៩វត្ត ក្នុងខេត្តព្រះសីហនុ នៅវត្តសាមគ្គីគិរីស្ទឹងឆាយ ស្ថិតក្នុងឃុំ ស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

នារសៀលថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទានវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តចំនួន ១៩វត្ត ក្នុងខេត្តព្រះសីហនុ នៅវត្តសាមគ្គីគិរីស្ទឹងឆាយ ស្ថិតក្នុងឃុំ ស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានប្រគល់រថយន្តសង្រ្គោះបន្ទាន់ចំនួន ០៦គ្រឿង របស់ប្រជាជនជប៉ុន​ ជូនមកប្រជាជនខេត្តព្រះសីហនុ​ ដល់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងខ្ពង់ខ្ពស់​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានប្រគល់រថយន្តសង្រ្គោះបន្ទាន់ចំនួន ០៦គ្រឿង របស់ប្រជាជនជប៉ុន​ ជូនមកប្រជាជនខេត្តព្រះសីហនុ​ ដល់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ។ ដើម្បីផ្ដល់ជូនបន្តទៅតាមមណ្ឌលសុខភាព រួមមាន ស្រុកកំពង់សិលា១ គ្រឿង ស្រុកស្ទឹងហាវ១គ្រឿង​ ស្រុកព្រៃនប់ចំនួន ៣ គ្រឿង និងក្រុងព្រះសីហនុចំនួន ១ គ្រឿង ដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ផ្សេងៗឲ្យបានទាន់ទៅវេលា។ សូមបញ្ជាក់ផងដែរថារថយន្តសង្គ្រោះបន្ទាន់ចំនួន០៦ គ្រឿងខាងលើនេះគឺជាអំណោយរបស់ប្រជាជនជប៉ុនជូនដល់ប្រជាជនខេត្តព្រះសីហនុ ។

សូមអានបន្ត....

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ​និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាននាំយកទៀនព្រះវស្សា និងទេយ្យទានវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តចំនួន ៣៩វត្ត ក្នុងខេត្តព្រះសីហនុ នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទានវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តចំនួន ៣៩វត្ត ក្នុងខេត្តព្រះសីហនុ នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការផ្តល់ដីឡូត៍សម្បទានសង្គមកិច្ចវគ្គទី១ដល់ប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលលើអូរ-ប្រឡាយចំនួន១៨១ គ្រួសារដែលមានសំណង់គ្រប់ប្រភេទរងផលប៉ះពាល់ទាំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពី ការជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្នពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

សូមអានបន្ត....