ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានប្រគល់រថយន្តសង្រ្គោះបន្ទាន់ចំនួន ០៦គ្រឿង របស់ប្រជាជនជប៉ុន ជូនមកប្រជាជនខេត្តព្រះសីហនុ ដល់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ។ ដើម្បីផ្ដល់ជូនបន្តទៅតាមមណ្ឌលសុខភាព រួមមាន ស្រុកកំពង់សិលា១ គ្រឿង ស្រុកស្ទឹងហាវ១គ្រឿង ស្រុកព្រៃនប់ចំនួន ៣ គ្រឿង និងក្រុងព្រះសីហនុចំនួន ១ គ្រឿង ដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ផ្សេងៗឲ្យបានទាន់ទៅវេលា។
សូមបញ្ជាក់ផងដែរថារថយន្តសង្គ្រោះបន្ទាន់ចំនួន០៦ គ្រឿងខាងលើនេះគឺជាអំណោយរបស់ប្រជាជនជប៉ុនជូនដល់ប្រជាជនខេត្តព្រះសីហនុ ។