ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបន្តអន្តាគមន៍បញ្ចេញកាណូតល្បឿនលឿនចំនួន០១គ្រឿង (០១ជើង)ទៀត ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលសេសសល់

រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបន្តអន្តាគមន៍បញ្ចេញកាណូតល្បឿនលឿនចំនួន០១គ្រឿង (០១ជើង)ទៀត ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលសេសសល់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំនួនសរុប៣២នាក់ ក្នុងនោះបរទេស១៨នាក់ ដែលជាប់នៅលើកោះដោយសារព្យុះភ្លៀងនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៩-២៥ ខែកក្កដា ឆ្នាំ២០២៣)

សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៩-២៥ ខែកក្កដា ឆ្នាំ២០២៣)

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកក្រុងព្រះសីហនុវិញ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកក្រុងព្រះសីហនុវិញព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្ត និងមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់»

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្ត និងមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពី ប្រតិភូអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។

សូមអានបន្ត....

សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្រាប់ពិធីចែកបណ្ណកម្មសិទ្ធិស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានលេីកទៅពេលក្រោយវិញ ដោយសារតែបញ្ហាអាកាសធាតុ។

សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្រាប់ពិធីចែកបណ្ណកម្មសិទ្ធិស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានលេីកទៅពេលក្រោយវិញ ដោយសារតែបញ្ហាអាកាសធាតុ។

សូមអានបន្ត....