រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបន្តអន្តាគមន៍បញ្ចេញកាណូតល្បឿនលឿនចំនួន០១គ្រឿង (០១ជើង)ទៀត ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលសេសសល់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំនួនសរុប៣២នាក់ ក្នុងនោះបរទេស១៨នាក់ ដែលជាប់នៅលើកោះដោយសារព្យុះភ្លៀងនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព។