ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ

នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងស្វាគមន៍សម្ពោធបើកលក់ជាផ្លូវការគម្រោង អឹមអិល មង្គលរៀលធី ក្រុងព្រះសីហនុ នាពេលនេះ

សូមអានបន្ត....

ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់សេចក្តីរាយការណ៍ ស្តីពីបច្ចុប្បន្នភាព នៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថានសម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម

ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់សេចក្តីរាយការណ៍ ស្តីពីបច្ចុប្បន្នភាព នៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថានសម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្មកម្លាំង ១០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត (CEL& CEL II ) ស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក មីន កុម្ភៈអភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងចំនួន៦ទីតាំង ស្ថិតនៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សូមអានបន្ត....

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ពាក់ព័ន្ធការងាររៀបចំសណ្តាប់ធ្នាប់នៅមុខកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមអានបន្ត....