ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់សេចក្តីរាយការណ៍ ស្តីពីបច្ចុប្បន្នភាព នៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថានសម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្មកម្លាំង ១០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត (CEL& CEL II ) ស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។