ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង ជម្រាបមកលោក លោកស្រី ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅលើចំណីផ្លូវសាធារណៈស្ថិតនៅលើវិថី៧មករា(ផ្លូវលេខ២០០)ក្នុងភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ

ព្រឹកថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដោយមានការ ចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត ប្រតិភូក្រសួង អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាព និងអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ

រសៀលថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរសង្កាត់ ។ ឆ្លងតាមការប្រជុំពិភាក្សាឯកឧត្តមអភិបាលខេត្តយល់ឃើញថាទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។

សូមអានបន្ត....

ការអញ្ជើញសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលមកពីមណ្ឌល សុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលមកពីមណ្ឌល សុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត ។ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារសុខាភិបាលនៅខេត្តព្រះសីហនុ មានមណ្ឌលសុខភាពចំនួន ១៦កន្លែង នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ដោយសារតែស្ថានភាពមណ្ឌលសុខភាពខ្លះនៅមិនទាន់មានរបងព័ទ្ធជុំវិញនៅឡើយ ហើយមណ្ឌលសុខភាពខ្លះមានទីធ្លាទាបតម្រូវចាក់ដីបំពេញ ប្រព័ន្ធលូ និងផ្ទះរង់ចាំជាដើម ។

សូមអានបន្ត....