Home / ព័ត៌មានទូទៅ / កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាព និងអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងខេត្ត ជាអនុប្រធានលេខាធិការដ្ឋានខេត្ត បានអានរបាយការណ៍ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុឆ្នាំ២០២០ បានអនុវត្តន៍យុទ្ធសាស្ត្រផ្សព្វផ្សាយប្រឆាំងការជួញដូរមនុស្សក្នុងឆ្នាំ២០២០ បានចំនួន ១៩២ លើក សមាសភាពចូលរួម ៨,៧១១នាក់ ស្រី ៥,៥៧០នាក់ ។
លទ្ធផលបង្ក្រាបបាន ២៤លើក ឃាត់ខ្លួន ៣០មុខសញ្ញា (ជនជាតិ ចិន ០៧នាក់ ស្រី ជនជាតិរុស្ស៊ី ០១នាក់) ក្នុងនោះបង្ក្រាបជាក់ស្តែងចំនួន ១៣ករណី ឃាត់ខ្លួន ២៥មុខសញ្ញា (ជនជាតិចិន ០៩ មុខសញ្ញា ស្រី ០២មុខសញ្ញា) ករណីសញ្ចាកម្ម ០២ករណី ឃាត់ខ្លួន ០២មុខសញ្ញា (ជនជាតិចិន ០៤នាក់ រុស្ស៊ី ០១នាក់ ស្រី) ។ ស្រាវជ្រាវបង្ក្រាប ០៨ករណី ឃាត់ខ្លួន ០៨មុខសញ្ញា . ករណីរំលោភសេពសន្ទវ: ០២ករណី ០២មុខសញ្ញា (ចិន ០១ករណី)
-ករណីប៉ុនប៉ងរំលោភសេពសន្ទវ: ០២ ករណី ០២មុខសញ្ញា
-ករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ០៣ករណី ០៣មុខសញ្ញ
-ករណីសេពសន្ទវ: និងចែកចាយរូបភាពអាសអាភាស ០១ករណី។
-កិច្ចសហប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះ ២៣លើក ជនរងគ្រោះ ៧១នាក់ ស្រី (ជនជាតចិន ២៤នាក់ វៀតណាម ២៣នាក់) ។
លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន បញ្ញា បន្តថាចំណុចប្រឈម ក្រុមការងារជំនាញមន្ទីរ អង្គភាព ស្ថាប័ន គ.ខ.ប.ជ ធ្វើការប្រមូលផ្ដុំតាមដានសកម្មភាពការងាររបស់ជនបរទេស ដែលប្រកបរបររកស៊ីស្នាក់នៅខេត្តព្រះសីហនុ នៅមានចន្លោះ ។
.ប្រជាពលរដ្ឋមិនសហការផ្តល់ពត៌ មាន
.ជនរងគ្រោះមិនសហការជាមួយអាជ្ញាធរសមត្ថកិច្ច ធ្វើឱ្យជនសង្ស័យរួចខ្លួនពីសំ ណាញ់ច្បាប់។
.ប្រជាជននៅតាម សហគមន៍ ឬតំបន់ដាច់ស្រយាល មិនយល់អំពីការរំលោភបំពាន អំពីកេងប្រវ័ញ្ចលើផ្លូវភេទ តាមប្រព័ន្ធអិនធឺណិត មិនយល់ពីកលល្បិចរបស់មេខ្យល់ក្នុងករណីជួញ ដូរមនុស្ស។
ទិសដៅអប់រំផ្សព្វផ្សាយដល់ពលករវិលមកពីប្រទេសនានា កុំឱ្យចាញ់បោកមេខ្យល់។ បន្តសហការជាមួយអាជ្ញាធរ និងអង្គការដៃគូរ បង្ការទប់ស្កាត់អំពើជួញដូរមនុស្សជួញដូរកម្លាំងពលកម្ម និងល្បិចមេខ្យល់។ បន្តតាមដានសកម្មភាពជនបរទេសស្នាក់នៅក្នុងខេត្ត រៀបចំបណ្តាញស៊ើបការណ៍នៅតាមឆ្នេរសមុទ្រ។ បង្កើនកម្លាំងផ្តល់ពត៌មានបម្រើឱ្យកិច្ចបង្ការ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន ។
លោកស្រី ហៀក ហ៊ីមុល្លី ប្រធានលេខាធិការដ្ឋានខេត្តព្រះសីហនុ បានវាយតម្លៃចំពោះការខិតខំអនុ វត្តយ៉ាងខ្ជាប់ខ្ជួន អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។ និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងបរិបទកូវីដ -១៩
-ការឆ្លងដែនចាញ់បោកមេខ្យល់
-ជម្រុញលើកទឹកចិត្តឱ្យមានកិច្ចសហការកាន់តែប្រសើរថែមទៀត ចំពោះអ្នកជាប់ពាក់ព័ន្ធដែលជាសមត្ថកិច្ច
-បន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យចេះថែ រក្សាអនាម័យលាងសំអាតដៃ ពាក់ម៉ាស់ និងរក្សាគម្លាត
-ការទប់ស្កាត់ការរំលោភបំពានតាមអិនធើណិត
-ទប់ស្កាត់ការជួញដូរមនុស្សតាមរយៈការការពារជំនួស និងធ្វើរបាយ ការណ៍មកលេខាធិការដ្ឋានឱ្យបានទៀងទាត់ និងទាន់ពេលវេលា ៕