ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន ណែនាំដល់មន្ត្រីផ្តល់សេវាសាធារណៈទាំងអស់នៅថ្នាក់ខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវរួមគ្នាបង្កើតគំនិតថ្មី ឆ្លើយតបនឹងការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋាន

ឯកឧត្តម គួច ចំរើន ណែនាំដល់មន្ត្រីផ្តល់សេវាសាធារណៈទាំងអស់នៅថ្នាក់ខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវរួមគ្នាបង្កើតគំនិតថ្មី ឆ្លើយតបនឹងការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព គុណតម្លៃ សមត្ថភាព និងគណនេយ្យភាព។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវាដីធ្លី សេវាសំណង់ និងសេវាច្រកចេញចូលតែមួយ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ច​ប្រជុំលើកទី១១ ស្តី​ពី​កិច្ចសហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍបណ្តាខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម

ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ច​ប្រជុំលើកទី១១ ស្តី​ពី​កិច្ចសហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍបណ្តាខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ ក្រោម​អធិបតីភាព ឯកឧត្តម​ ងី ច័ន្ទ្រផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​សហប្រធាន​ក្រុម​មន្ត្រី​ជាន់ខ្ពស់កម្ពុជា និង​ឯកឧត្តម​

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមនាវីត្រី នង ជា

រសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមនាវីត្រី នង ជា អាយុ ៦១ឆ្នាំ ជានាយទាហានរង់ចាំរបស់ការិយាល័យបុគ្គលិក មូលដ្ឋានសមុទ្រ ដែលបាន

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

រសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

សូមអានបន្ត....

សេចក្តីជូនដំណឹង​ ស្តីពីការហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងសម្ភារលក់ដូរនៅលើចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ

សេចក្តីជូនដំណឹង​ ស្តីពីការហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងសម្ភារលក់ដូរនៅលើចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ។

សូមអានបន្ត....