ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹងដល់ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន និងសេវាស្នាក់នៅទេសចរណ៍ទាំងអស់​ ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ឬSOP និងវិធានការ «៣កុំ ៣ការពារ»​ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី

សេចក្តីជូនដំណឹងដល់ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន និងសេវាស្នាក់នៅទេសចរណ៍ទាំងអស់​ ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ឬSOP និងវិធានការ «៣កុំ ៣ការពារ»​ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយវិស័យសកម្មភាពមីន PMAC/MAPU

ព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយវិស័យសកម្មភាពមីន PMAC/MAPU ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយលល់គ្នារវាងអាជ្ញាធរមីន និងសមាគមចិនជួយសង្គ្រោះប្រជាជននៅកម្ពុជា

ព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយលល់គ្នារវាងអាជ្ញាធរមីន និងសមាគមចិនជួយសង្គ្រោះប្រជាជននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន (C.M.A.A) តំណាងខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យតាមបណ្តោយឆ្នេរអូរឈើទាល និងបន្តចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣

ព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យតាមបណ្តោយឆ្នេរអូរឈើទាល និងបន្តចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3)ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការបិទផ្សព្វផ្សាយប័ណ្ណព័ត៌មានពីពេលវេលាបញ្ចេញសំរាម និងប្រមូលដឹកជញ្ជូនសំរាម

ព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការបិទផ្សព្វផ្សាយប័ណ្ណព័ត៌មានពីពេលវេលាបញ្ចេញសំរាម និងប្រមូល ដឹកជញ្ជូនសំរាម នៅតាមដងផ្លូវចំនួន ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងពះសីហនុ ប្រធានមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកស្ម័គ្រចិត្តនិងក្រុមហ៊ុនសំរាម ( KSWM ) យ៉ាងច្រើនកុះករ។

សូមអានបន្ត....