Home / ព័ត៌មានទូទៅ / កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៨

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៨

ព្រឹកថ្ងៃអង្គារ ៨រោជ ខែមិគសិរ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បេីកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៨ ដែលមានការចូលពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី១៨ អាណត្តិទី៣ មានរបៀបវារៈចំនួន៨ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត។
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត។
៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការ ងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០) ។
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត។
៧-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជា ពលរដ្ឋខេត្តព្រះសីហនុ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេក ទេសខេត្ត
-គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិ វឌ្ឍន៍ធនធានមនុស្សខេត្ត
-គណៈកម្មាធិការរៀបចំដែនដីនគរូប
នីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
និងទី៨ -បញ្ហផ្សេងៗ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយសារជំងឺកូវីដ-១៩ រាតត្បាតទូទាំងសកលលោក កម្ពុជាក៏រងផលប៉ះពាល់ផងដែរ តម្រូវឱ្យយើងរួមគ្នា។ រាជរដ្ឋាភិបាលបានកំណត់ព្រឹត្តិការណ៍ ២៨វិច្ឆិកា ដែលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ដែលកំពុងបន្តអនុវត្តស្រាវជ្រាវប្រភពចម្លងលើគ្រួសារឯកឧត្តមអគ្គនាយកពន្ធធនាគារ ថាតើឆ្លងចេញពីប្រភពណា ក៏ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់រកប្រភពឃើញនៅឡើយ ។
ឯកឧត្តម អភិបាលខេត្តបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំធ្វើការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងបានធ្វើការអំពាវនាវដល់ព្រះសង្ឃ និងជនរួមជាតិចូលរួមទប់ស្កាត់ ដោយអនុវត្តវិធានការសុខាភិបាល ។ ទន្ទឹមនោះ រដ្ឋបាលខេត្តក៏បានដាក់ចេញនូវវិធានការមួយចំនួនដល់ក្រុង ស្រុក បន្តចុះអប់រំផ្សព្វផ្សាយដល់អាជីវករលក់ដូរ និងពាណិជ្ជករត្រូវធ្វើម្ចាស់ការ ដោយពិនិត្យទីតាំងរៀងៗខ្លួនអនុវត្តតាមវិធានសុខាភិបាល។ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋត្រូវម្ចាស់ការ ប្រកាន់ឥរិយាបថ និងវិធានការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍ ។
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ចល្អប្រសើរ ពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើង ដូច្នេះត្រូវបន្តអប់រំផ្សព្វផ្សាយទៅដល់គោលដៅអាជីវកម្ម តាមភូមិ ឃុំ ក្រុង ស្រុក ពិសេសទីប្រជុំជនឱ្យពួកគាត់មានការយល់ដឹង រួមគ្នាគោរពនូវវិធានការសុខាភិបាល ដើម្បីឱ្យសហគមន៍យើងគ្មានការចម្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ ។
ទន្ទឹមនោះ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុទាំងអស់ បានគាំទ្រលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ក្នុងការអនុវត្តគម្រោងស្ថាបនាផ្លូវលេខ២០០ ស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ ។