ពិធីប្រគល់អំណោយនូវរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងឆាងវ៉ុន ក្រោមវត្តមានរបសលោក Hug Sungmoo អភិបាលក្រុងឆាងវ៉ុន និងឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ ដើម្បីជានិម្មិតរូបនៃការរឹតចំណងមិត្តភាពរវាងខេត្តក្រុងបងប្អូន ទីក្រុងឆាងវុន និងខេត្តព្រះសីហនុ ទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ បានផ្ដល់អំណោយនូវរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ។
ក្រោយពីប្រារព្ធពិធីប្រគល់អំណោយនេះរួច រថយន្តពន្លត់អគ្គិភ័យទាំង ០៣គ្រឿងនេះ នឹងត្រូវបានលេីកដាក់លេីកប៉ាល់ដឹកចេញពីកំពង់ផែអន្តរជាតិ Incheon នៃសាធារណរដ្ឋកូរ៉េ មកកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រទេសកម្ពុជា។