ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ។

សូមអានបន្ត....

លោកជំទាវ អ៊ូ ធីតាពៅ លោកជំទាវប្រាក់ ច័ន្ទ សុខា បានចូលរួមសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយស្ដីពី “យុទ្ធនាការគ្រួសាររឹងមាំ”

នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកជំទាវ អ៊ូ ធីតាពៅ អនុប្រធានក្តិតិយសសាខា លោកជំទាវប្រាក់ ច័ន្ទ សុខា ហេរញ្ញិកគណៈកម្មាធិការសាខា មន្ត្រីសាខា បានចូលរួមសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយស្ដីពី “យុទ្ធនាការគ្រួសាររឹងមាំ”ដោយបាននិមន្ត ព្រះភិក្ខុជិរប្បបញ្ញោ គូ សុភាព ផ្ដល់ឱវាទអប់រំដល់ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវវ័យ មាតាបិតាសិស្ស និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ សរុបជាង ៤០០នាក់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញលើកទឹកចិត្តដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញលើកទឹកចិត្តដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោលួច ឆក់នៅតាមដងផ្លូវសាធារណក្នុងក្រុងព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ មានដូចជា E-Get, Food Panda, Nham 24 និងWow Now ក្រោយពីមានរឿងជាបន្តបន្ទាប់ក្នុងការបំរើសេវានៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាពជំនាញ នៅពិភពមង្គលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ»

សេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ»ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តីសាលសេរីភាព ជាន់ផ្ទាល់ដី។

សូមអានបន្ត....