ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” នៅឆ្នេរអូឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យុវជន អ.ម.ត ក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសម្អាតឆ្នេរ អាជីវករតាមឆ្នេរ បុគ្គលិកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន KSWM។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” បានធ្វើការណែនាំដល់អ្នកចូលរួម ១.សូមចូលរួមអភិរក្ស និងការពារដើមឈើ និងតំបន់ព្រៃឈើទាំងអស់គ្នា ដែលអភិរក្សដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ព្រោះព្រៃឈើទាំងអស់នេះជាជង្រុករក្សាបរិស្ថានរបស់យើងបានល្អ ជាប្រភពប្រព័ន្ធអេកូឡូស៊ី និងអភិរក្សបាននូវជីវចម្រុះនៃចំណូលរបស់ប្រជាពលរដ្ឋ ព្រោះព្រៃឈើបញ្ចេញឧស្ម័នអុកស៊ីសែនដែលជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការរស់នៅ បច្ចុប្បន្នក្រសួងបរិស្ថានធ្វើការយ៉ាងសកម្មក្នុងការលក់កាបោនទៅឱ្យអន្តរជាតិនេះជាមោទនភាពរបស់យើងក្នុងការថែរក្សាបាននូវព្រៃឈើ ២.រួមគ្នាដាំដើមឈើ ផ្តើមចេញពីលំនៅឋានរបស់បងប្អូន សាលារៀន វត្តអារាម និងតាមដងផ្លូវសាធារណ ក៏ដូចជាមន្ទីរ អង្គភាពរបស់ខ្លួន ទន្ទឹមនោះការដាំដើមឈើហូបផ្លែ បន្លែបង្កើតនូវភាពបៃតងដែលជាផលប្រយោជន៍សេដ្ឋកិច្ចនេះការការចូលរួមនៃការបង្កើតភាពបៃតង ៣.ដើម្បីអនុវត្តនូវគោលដៅដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីយើងទាំងអស់គ្នា ដូច្នេះសូមបងប្អូនប្រើប្រាស់ទូរស័ព្ទរបស់យើងឱ្យមានប្រសិទ្ធភាព ទីកន្លែងទេសចរណ៍មានភាពស្អាត សូមថតបង្ហោះតាម Facbook ដើម្បីបង្ហាញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេស ចរណ៍ដ៏ទៃទៀតឱ្យគេបានស្គាល់សក្តានុពលនៃវិស័យទេសចរណ៍នៅក្នុងខេត្តរបស់យើង សូមប្អូនៗជាសិស្សានុសិស្ស និស្សិត យុវជនបន្តជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌របស់កម្ពុជា មានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទកោះកេរ និងប្រាសាទជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងតំបន់ទេសចរណ៍ ដោយចូលទៅ Comment Cambodia ឬកម្ពុជាសូមស្វាគមន៍ ឬពាក្យពេជ្រល្អៗជាច្រើនផ្សេងទៀត ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ក៏ដូចជាមកកម្ពុជារបស់យើង ៤.សូមចូលរួមថែរក្សាបរិស្ថាន អនាម័យនៅតាមឆ្នេរ ទីសាធារណៈរបស់យើងឱ្យបានស្អាតទាំងអស់គ្នា ឱ្យមានភាពស្រស់បំព្រង និងទទួលបានការកោតសរសើរពីមហាជន អ្នកទេសចរមកសម្រាកលំហែកាយក្នុងខេត្តព្រះសីហនុរបស់យើងឱ្យកាន់តែច្រើនបន្ថែមទៀត។
ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត ដឹកនាំអ្នកចូលរួមកម្មវិធិសំអាតបរិស្ថានតាមឆ្នេរអូរឈើទាល២ ប្រកបដោយបរិយាកាសស្និតស្នាលរីករាយ។