ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការចាក់វ៉ាក់សាំងដូសជំរុញ តាមប្រព័ន្ធ Zoom

រសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការចាក់វ៉ាក់សាំងដូសជំរុញ តាមប្រព័ន្ធ Zoom ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

កិច្ចប្រជុំធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារសាងសង់ និងបញ្ហាប្រឈម​ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កិច្ចប្រជុំធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារសាងសង់ និងបញ្ហាប្រឈម​ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ។

សូមអានបន្ត....

ឯកឧត្តម សុខ សុគុណ និងលោក ឡុង ឌីម៉ង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម

រសៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោង ក្រសួងទេសចរណ៍ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ នាយកទីចាត់ការសាលា

សូមអានបន្ត....

សេចក្តីជូនដំណឹង​ ស្តីពីការផ្លាស់ប្តូរទីកន្លែងបំពេញការងាររបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន

ដំណរភ្ជាប់ទីតាំងបណ្តោះអាសន្ន: https://maps.app.goo.gl/msq7kDAbo9rZn9Zr6

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន

ព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងពង្រីកចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ នៅកំពង់ផែក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....