ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ជ័យ វិសុន ជាអតីតថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទឹងហាវ

នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ជ័យ វិសុន ជាអតីតថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទឹងហាវ បានទទួលមរណភាព ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន នៃសព ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ

នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡាលើកទី២។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមដំណើរទស្សនៈកិច្ច នឹងពិធីជប់លៀងលើនាវារបស់កងទ័ពជើងទឹកកាណាដា(HMCS) OTTAWA

នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមដំណើរទស្សនៈកិច្ច នឹងពិធីជប់លៀងលើនាវារបស់កងទ័ពជើងទឹកកាណាដា(HMCS) OTTAWA ដែលចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ។

សូមអានបន្ត....

សូមជម្រាបជូនថា សកម្មភាព នៃការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង

សូមជម្រាបជូនថា សកម្មភាព នៃការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គិតត្រឹមល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលបានលទ្ធផលប្រមាណ៩៥ភាគរយហើយ ស្ថានភាពឆ្នេរព្រែកត្រែង និងផ្ទៃទឹកសមុទ្រនាពេលនេះ មានសភាពល្អប្រសើរ។ ជាមួយគ្នានេះ ក្រុមការងារនៅតែបន្តធ្វើការសម្អាត និងតាមដានយ៉ាងចិត្តទុកដាក់ ដើម្បីធានាថាគុណភាពទឹកសមុទ្រនឹងវិលទៅរកស្ថានភាពដូចដើមវិញ។

សូមអានបន្ត....