នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមដំណើរទស្សនៈកិច្ច នឹងពិធីជប់លៀងលើនាវារបស់កងទ័ពជើងទឹកកាណាដា(HMCS) OTTAWA ដែលចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ។