Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ជ័យ វិសុន ជាអតីតថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទឹងហាវ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ជ័យ វិសុន ជាអតីតថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទឹងហាវ

នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ជ័យ វិសុន ជាអតីតថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទឹងហាវ បានទទួលមរណភាព ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន នៃសព ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។