ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​គោរព​វិញ្ញាណក្ខន្ធសព ឧបាសក​ សំ​ ស្រ៊ាង

នៅល្ងាច​ថ្ងៃទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​គោរព​វិញ្ញាណក្ខន្ធសព ឧបាសក​ សំ​ ស្រ៊ាង​ ដែលត្រូវជាឪពុកក្មេក​របស់​លោកស្រី​ នួន​ សុភាព​ នាយិកាទីចាត់ការហរិញ្ញវត្ថុ សាលាខេត្តព្រះសីហនុ​ នៅគេហដ្ឋាន នៃសព។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសក​ សំ​ ស្រ៊ាង​ បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «តម្រូវការទីផ្សារការងារក្នុងយុគសម័យ IR4.0 រវាងតំណាងវិស័យឯកជន និងគ្រូបង្រៀនអប់រំបច្ចេកទេសនៅក្នុងតំបន់អាស៊ាន»

ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «តម្រូវការទីផ្សារការងារក្នុងយុគសម័យ IR4.0 រវាងតំណាងវិស័យឯកជន និងគ្រូបង្រៀនអប់រំបច្ចេកទេសនៅក្នុងតំបន់អាស៊ាន» ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ានបានធ្វើជាម្ចាស់ផ្ទះ មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២២

សូមអានបន្ត....

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ​ បានបើកជើងហោះហើរឡើងវិញរវាង ខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ​ និងពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុងបាងកក​

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ​ បានបើកជើងហោះហើរឡើងវិញរវាង ខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ​ និងពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុងបាងកក​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២២​។ កាលវិភាគហោះហើរ៖​ រៀងរាល់ថ្ងៃចន្ទ​ និងថ្ងៃសៅរ៍។

សូមអានបន្ត....

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកព្រៃនប់

ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិបឹងជុំ និងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ ក្នុងដំណាកកាលទី២ (ឆមាសទី២ ២០២២-២០២៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....