ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងប្រគល់អំណោយជាសម្ភារសិក្សារបស់សាលាខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមអានបន្ត....ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ
ព័ត៌មានទូទៅ
លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យទីតាំងស្នើសុំដោះស្រាយករណីរំលោភចំណីអូរប្រឡាយ, បើកផ្លូវ, ជួសជុល និងសាងសង់ផ្លូវបេតុង
រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេសខេត្ត ដោយមានការចូលរួមសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រដ្ឋបាលបាលក្រុងព្រះសីហនុ និងអាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់ ចុះពិនិត្យទីតាំងស្នើសុំដោះស្រាយករណីរំលោភចំណីអូរប្រឡាយ, បើកផ្លូវ, ជួសជុល និងសាងសង់ផ្លូវបេតុង ឆ្លើយតបទៅនឹងសំណើសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២កន្លងមក។
សូមអានបន្ត....ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន អញ្ជើញពីធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពីធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលមង្គលសេដ្ឋាច័ន្ទស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអបអរសាទរពិធីបើកបវេ សនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ប្រកាសពង្រីកអនុវិទ្យាល័យទួលកែវ ទៅជាវិទ្យាល័យទួលកែវ
ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអបអរសាទរពិធីបើកបវេ សនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ប្រកាសពង្រីកអនុវិទ្យាល័យទួលកែវ ទៅជាវិទ្យាល័យទួលកែវ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នង មានកម្ពស់៣ ជាន់ ស្មើនឹង ៣០បន្ទប់ នៃវិទ្យាល័យទួលកែវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកព្រៃនប់ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសប្បុរសជន។
សូមអានបន្ត....ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ និងចែករង្វាន់សិស្សពូកែ ប័ណ្ណសរសើរ ដល់សិស្សជាប់ជ័យលាភី ក្នុងឆ្នាំ២០២១-២០២២ ទូទាំងខេត្តព្រះសីហនុ។
-
បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបាន
សូមអានបន្ត.... -
បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣
-
បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៤
-
បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ
-
បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។
សូមអានបន្ត.... -
កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
-
ពិធីសំណេះសំណាល និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់មន្រ្តីរាជការសាលាខេត្តព្រះសីហនុ
-
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត
-
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
-
សេចក្តីជូនដំណឹង ស្តីពីការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS EX 24 នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ
-
សេចក្តីជូនដំណឹង ស្តីពី ការបើកផ្លូវតាមប្លង់ប្រព័ន្ធសុរិយោដីចំនួន ១៥ ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-
សេចក្តីជូនដំណឹងស្តីពី “ពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥
-
សេចក្តីជូនដំណឹង ស្តីពីការរៀបចំកម្មវិធី Rev Up Cambodia ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ។
-
សេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង រាវ សំណល់វេជ្ជសាស្ត្រ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យការបំពុលបរិស្ថាន ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
-
សេចក្តីប្រកាសព័ត៌មាន
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ លើករណីភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាល(ចាប់ពីអាហារដ្ឋានស៊ីកាង ដល់បន្ទប់ទឹកសាធារណៈលេខ១) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត
-
លទ្ធផល នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣